Luke 10

ព្រះយេស៊ូចាត់​ពួក​សិស្ស​

1បន្ទាប់ពី​ហេតុការណ៍​ទាំងនេះ​មក​ព្រះអម្ចាស់រើសតាំង​សិស្ស​ចិតសិប​នាក់​ផ្សេងទៀតនិងចាត់ពួកគេពីរនាក់​ៗ​ឲ្យទៅ​មុនព្រះអង្គឆ្ពោះទៅគ្រប់ក្រុងនិង​គ្រប់​ទីកន្លែងដែលព្រះអង្គបម្រុងនឹងទៅ 2ព្រះអង្គមានបន្ទូលទៅពួកគេថា៖ ​«ចម្រូតធំណាស់ប៉ុន្ដែ​ពួក​អ្នកច្រូត​មាន​តិចដូច្នេះ​ចូរ​ទូលសុំព្រះអម្ចាស់នៃចម្រូតដើម្បី​ឲ្យ​ព្រះអង្គ​ចាត់​ពួក​អ្នកច្រូត​មក​ក្នុងចម្រូត​របស់​ព្រះអង្គ 3ចូរទៅចុះ​ហើយ​មើល៍​ខ្ញុំ​ចាត់អ្នករាល់គ្នា​ឲ្យ​ទៅ​ដូច​ជាកូនចៀមកណ្ដាល​ហ្វូង​ចចក 4កុំយក​ថង់​ប្រាក់​ថង់​យាមស្បែកជើង​ទៅ​តាមឡើយហើយកុំជម្រាបសួរ​អ្នកណា​នៅ​តាមផ្លូវ​ឲ្យ​សោះ 5អ្នករាល់គ្នាចូលទៅក្នុងផ្ទះណាក៏ដោយមុនដំបូង​ចូរ​និយាយថា​សូម​ឲ្យ​ផ្ទះ​នេះ​មាន​សេចក្ដីសុខសាន្ដ 6បើមានមនុស្ស​នៃ​សេចក្ដី​សុខសាន្ដ​នៅ​ទីនោះ​សេចក្ដី​សុខសាន្ដ​របស់​អ្នករាល់គ្នា​នឹង​សណ្ឋិតលើ​អ្នក​នោះប៉ុន្ដែបើគ្មានវិញ​សេចក្ដី​សុខសាន្ដ​នឹង​ត្រលប់​មក​លើអ្នករាល់គ្នាវិញ 7ចូរនៅផ្ទះដដែលនោះចុះ​ទាំង​បរិភោគនិងផឹកអ្វីៗដែលគេ​ឲ្យ​ផង​ព្រោះ​អ្នក​ធ្វើការស័ក្តិសម​នឹង​ទទួល​បាន​ឈ្នួល​របស់​ខ្លួន​ហើយ​កុំ​ប្ដូរពីផ្ទះមួយទៅផ្ទះមួយ​ឲ្យ​សោះ។ 8ក្រុងណា​ក៏​ដោយដែល​អ្នករាល់គ្នា​ចូលហើយគេទទួលអ្នករាល់គ្នា​ចូរ​បរិភោគអ្វីៗដែល​គេ​រៀបចំ​នៅ​មុខអ្នករាល់គ្នាចុះ 9ហើយចូរ​ប្រោស​ពួក​អ្នកជំងឺនៅ​ក្រុង​នោះ​ឲ្យ​បាន​ជា​ចុះ​ព្រមទាំងប្រាប់ពួកគេថានគរព្រះជាម្ចាស់​បាន​មក​ជិត​អ្នករាល់គ្នាហើយ 10ប៉ុន្ដែក្រុងណា​ក៏​ដោយដែល​អ្នករាល់គ្នា​ចូលហើយគេមិនទទួលអ្នករាល់គ្នា​ពេល​ចេញទៅតាមផ្លូវ​នៃ​ក្រុងនោះ​ចូរ​អ្នករាល់គ្នា​និយាយថា 11សូម្បីតែធូលីដីពីក្រុង​របស់​អ្នករាល់គ្នាដែលជាប់នឹងជើង​របស់​យើង​ក៏​យើង​រលាស់ចេញ​ឲ្យ​អ្នករាល់គ្នា​វិញ​ដែរប៉ុន្ដែ​ចូរ​ដឹង​ការ​នេះចុះថានគរព្រះជាម្ចាស់​បាន​មក​ជិតបង្កើយហើយ 12ខ្ញុំប្រាប់អ្នករាល់គ្នាថានៅថ្ងៃនោះ​សម្រាប់​ក្រុង​សូដុមងាយទ្រាំជាងក្រុងនោះ​ទៅទៀត។ 13វេទនាដល់​អ្នកហើយ​ក្រុង​ខូរ៉ាស៊ីនវេទនា​ដល់​អ្នកហើយ​ក្រុង​បេតសៃដា! ​ព្រោះ​ប្រសិន​បើ​ការ​អស្ចារ្យដែលបានសំដែងក្នុងចំណោមអ្នករាល់គ្នាបានសំដែងនៅ​ក្រុង​ទីរ៉ុសនិង​ក្រុង​ស៊ីដូនវិញ​នោះ​គេ​មុខជាប្រែចិត្ដ​តាំងពី​យូរដោយ​ស្លៀក​សំពត់​ធ្មៃទាំងអង្គុយ​ក្នុង​ផេះមិនខាន 14ប៉ុន្ដែនៅពេលជំនុំជម្រះ​ក្រុង​ទីរ៉ុសនិងស៊ីដូនមុខជាងាយទ្រាំជាងអ្នករាល់គ្នា 15អ្នកវិញ​ក្រុង​កាពើណិមអើយ! ​តើ​អ្នក​នឹង​ថ្កើង​ឡើង​ដល់ស្ថានសួគ៌? ​អ្នក​នឹង​ត្រូវ​ធ្លាក់ចុះដល់​ស្ថាន​នរកមិនខាន 16អ្នកណាស្ដាប់អ្នករាល់គ្នា​គឺ​ស្ដាប់ខ្ញុំអ្នកណាបដិសេធ​នឹង​អ្នករាល់គ្នា​គឺ​បដិសេធខ្ញុំហើយអ្នកណាបដិសេធខ្ញុំ​គឺ​បដិសេធ​ព្រះអង្គ​ដែល​បាន​ចាត់ខ្ញុំ​ឲ្យ​មក​ដែរ»។

ពួក​សិស្ស​ព្រះយេស៊ូត្រលប់​មក​វិញ​

17សិស្ស​ទាំង​ចិតសិប​នាក់​បាន​ត្រលប់​មក​វិញដោយអំណរ​ទាំង​ទូលថា៖ ​«ព្រះអម្ចាស់អើយ! ​សូម្បីតែ​ពួក​អារក្ស​ក៏​ចុះចូល​នឹង​យើងក្នុងនាម​របស់​ព្រះអង្គដែរ» 18ប៉ុន្ដែព្រះអង្គ​មានបន្ទូល​ទៅ​គេថា៖ ​«ខ្ញុំ​ឃើញ​អារក្ស​សាតាំងធ្លាក់ពីស្ថានសួគ៌​ដូច​ជា​ផ្លេក​បន្ទោរ 19មើល៍ខ្ញុំ​បាន​ឲ្យសិទ្ធិអំណាច​ដល់​អ្នករាល់គ្នា​ដើរ​ជាន់​សត្វ​ពស់សត្វខ្យាដំរីនិងលើអំណាចទាំងអស់​របស់​ខ្មាំងសត្រូវហើយគ្មានអ្វី​អាច​ធ្វើទុក្ខអ្នករាល់គ្នាបានឡើយ 20ដូច្នេះចូរ​កុំ​អរ​សប្បាយនឹង​ការ​ដែល​ពួក​អារក្សចុះចូល​នឹង​អ្នករាល់គ្នា​នោះឡើយ​តែ​ចូរ​អរសប្បាយ​ដោយ​ឈ្មោះ​របស់​អ្នករាល់គ្នា​ត្រូវ​បាន​កត់ទុកក្នុងស្ថានសួគ៌​វិញ»។

ព្រះយេស៊ូអធិស្ឋាន​អរ​ព្រះគុណ​

21នៅពេលនោះ​ព្រះអង្គ​មាន​អំណរ​ជាខ្លាំងដោយសារព្រះវិញ្ញាណបរិសុទ្ធ​ព្រះអង្គ​ក៏មានបន្ទូលថា៖ ​«ឱ​ព្រះ​វរបិតា​ជា​ម្ចាស់ស្ថានសួគ៌និងផែនដីអើយ! ​ខ្ញុំ​សរសើរតម្កើងព្រះអង្គព្រោះ​ព្រះអង្គ​បាន​លាក់សេចក្ដីទាំងនេះពីមនុស្ស​មាន​ប្រាជ្ញានិង​មនុស្ស​ឈ្លាសវៃតែបើកសំដែង​ដល់​ទារក​វិញ​មែន​ហើយព្រះវរបិតាអើយ! ​ដ្បិតព្រះអង្គសព្វព្រះហឫទ័យ​នឹង​ការ​បែបនេះ​ណាស់។ 22ព្រះវរបិតារបស់​ខ្ញុំ​បាន​ប្រគល់​អ្វីៗ​ទាំងអស់​ឲ្យ​ខ្ញុំហើយគ្មាន​អ្នក​ណា​ស្គាល់ថាព្រះរាជបុត្រាជាអ្នកណាទេក្រៅពីព្រះវរបិតា​ហើយក៏​គ្មាន​អ្នក​ណា​ស្គាល់​ថា​ព្រះវរបិតាជាអ្នកណា​ដែរ​ក្រៅពីព្រះរាជបុត្រានិង​អស់​អ្នកដែលព្រះរាជបុត្រាមានបំណងបើកសំដែង​ឲ្យ​ស្គាល់​ប៉ុណ្ណោះ»។ 23បន្ទាប់មកព្រះអង្គ​ក៏​បែរទៅ​ពួក​សិស្ស​ហើយ​មានបន្ទូលដោយឡែកថា៖ ​«មានពរហើយភ្នែកណាឃើញអ្វីៗដែល​អ្នករាល់គ្នា​កំពុង​ឃើញ 24ដ្បិតខ្ញុំ​ប្រាប់អ្នករាល់គ្នាថាអ្នកនាំព្រះបន្ទូលនិងស្ដេចជាច្រើនចង់ឃើញអ្វីៗដែលអ្នករាល់គ្នា​កំពុង​ឃើញហើយ​ចង់​អ្វីៗដែល​អ្នករាល់គ្នា​កំពុង​ប៉ុន្ដែ​គេ​មិន​បាន​ឃើញនិងមិន​បាន​ឡើយ»។

រឿង​​​ជនជាតិ​សាម៉ារី​ដ៏​សប្បុរស

25ក្រោយមក​មាន​អ្នក​ជំនាញ​ច្បាប់ម្នាក់​បាន​ក្រោកឈរឡើងល្បងព្រះអង្គថា៖ ​«លោកគ្រូ​តើ​ខ្ញុំ​គួរ​ធ្វើអ្វីខ្លះ​ដើម្បី​នឹង​បានជីវិតអស់កល្បជានិច្ចជាមរតក 26ព្រះអង្គក៏មានបន្ទូលទៅគាត់ថា៖ ​«តើ​ក្នុងគម្ពីរវិន័យ​មាន​ចែងទុកយ៉ាងដូចម្ដេច? ​តើ​អ្នក​អានយ៉ាងណាដែរ 27គាត់ក៏ទូលថា៖ ​«អ្នក​ត្រូវ​ស្រលាញ់ព្រះអម្ចាស់ជាព្រះ​របស់​អ្នក​ឲ្យ​អស់​ពីចិត្ដអស់ពីព្រលឹងអស់ពីកម្លាំងនិងអស់ពីគំនិត​របស់​អ្នកហើយ​ត្រូវ​ស្រលាញ់​អ្នក​ជិត​ខាង​របស់​អ្នក​ឲ្យ​ដូចជា​ខ្លួន​អ្នក»។ 28ព្រះអង្គក៏មានបន្ទូល​ទៅ​គាត់ថា៖ ​«អ្នក​ឆ្លើយត្រូវណាស់​ចូរ​ប្រព្រឹត្ដ​ការ​នេះ​ចុះ​នោះ​អ្នក​នឹង​មានជីវិតមិនខាន»។ 29ប៉ុន្ដែដោយ​ចង់​បញ្ជាក់ថា​ខ្លួនគាត់សុចរិត​គាត់​ក៏​សួរ​ព្រះ​យេស៊ូថា៖ ​«តើអ្នកណាជាអ្នក​ជិត​ខាង​របស់​ខ្ញុំ 30ជាការ​ឆ្លើយតប​វិញ​ព្រះ​យេស៊ូមានបន្ទូលថា៖ ​«មាន​បុរសម្នាក់មកពី​ក្រុង​យេរូសាឡិមចុះទៅ​ក្រុង​យេរីខូរហើយ​គាត់​បាន​ជួប​ពួក​ចោរប្លន់ដែល​បាន​ប្លន់យកអាវ​របស់​គាត់​ព្រមទាំង​បាន​វាយគាត់ឲ្យរងរបួសជិតស្លាប់​រួច​ក៏​ទុក​គាត់​ចោល​ហើយ​ចេញ​បាត់​ទៅ 31ជួនជាមាន​សង្ឃម្នាក់ចុះមកតាមផ្លូវនោះ​ពេល​ឃើញបុរសនោះ​គាត់​ក៏​ចៀសទៅម្ខាងបង្ហួសទៅ 32អ្នកខាងអំបូរ​លេវីម្នាក់​បាន​មកដល់កន្លែងកើតហេតុហើយ​ធ្វើ​ដូចគ្នា​គឺ​ពេល​គាត់​ឃើញ​បុរសនោះ​គាត់​ក៏​ចៀសទៅម្ខាងបង្ហួសទៅ 33ប៉ុន្ដែជនជាតិ​សាម៉ារីម្នាក់​បាន​ធ្វើដំណើរមកដល់​ពេល​គាត់​ឃើញបុរសនោះ​ក៏​មាន​សេចក្ដី​អាណិតអាសូរ 34រួចក៏ចូលមកជិត​ហើយ​រុំរបួស​ឲ្យ​បុរសនោះ​ដោយ​ចាក់ប្រេងនិងស្រាពីលើហើយ​បាន​បញ្ជិះបុរសនោះលើសត្វរបស់គាត់នាំទៅផ្ទះសំណាក់ដើម្បីមើលថែ 35នៅថ្ងៃបន្ទាប់​គាត់​បាន​ដកប្រាក់ពីរឌេណារី​ឲ្យ​ម្ចាស់ផ្ទះសំណាក់និង​បាន​ប្រាប់ថា​សូម​មើលថែគាត់ផងហើយអ្វីក៏ដោយ​ដែល​អ្នក​ចាយលើសនេះខ្ញុំ​នឹង​សង​ដល់​អ្នកនៅពេលខ្ញុំត្រលប់មក​វិញ។ 36ក្នុងចំណោមអ្នកទាំងបីនេះ​តើ​អ្នក​គិត​ថាម្នាក់ណាគួរក្លាយជាអ្នក​ជិត​ខាង​របស់​បុរសម្នាក់​ដែល​បាន​ជួប​ពួក​ចោរប្លន់​នោះ?» 37អ្នកជំនាញច្បាប់នោះ​បាន​ទូលថា៖ ​«គឺ​ម្នាក់ដែល​បាន​បង្ហាញសេចក្ដីមេត្ដាករុណាដល់បុរសនោះ» ​ព្រះ​យេស៊ូក៏មានបន្ទូល​ទៅ​គាត់វិញថា៖ ​«ចូរ​អ្នកទៅ​ហើយ​ប្រព្រឹត្ដដូច្នោះដែរចុះ»។

ព្រះយេស៊ូមករក​​​នាង​ម៉ាថា​ និងនាង​ម៉ារា​

38កាលពួកគេកំពុងធ្វើដំណើរទៅព្រះអង្គ​បាន​យាង​ចូលទៅក្នុងភូមិមួយហើយ​មាន​ស្ដ្រីម្នាក់ឈ្មោះម៉ាថា​បាន​ទទួលព្រះអង្គ 39នាងមានប្អូនស្រីម្នាក់​ទៀត​ដែរឈ្មោះម៉ារាដែល​កំពុង​ស្ដាប់ព្រះបន្ទូល​របស់​ព្រះអង្គ​ដោយ​អង្គុយនៅទៀបបាទាព្រះអម្ចាស់ 40នាង​ម៉ាថាវិញ​កំពុង​វក់វីនឹងការបម្រើជាច្រើន​នាង​ក៏ចូលមកទូលថា៖ ​«ព្រះអម្ចាស់អើយ! ​តើ​ព្រះអង្គមិនអើពើទេឬដែលប្អូនស្រីខ្ញុំទុកឲ្យខ្ញុំបម្រើតែម្នាក់ឯង? ​សូម​ប្រាប់នាង​ឲ្យ​ជួយខ្ញុំ​ផង» 41ប៉ុន្ដែព្រះអម្ចាស់មានបន្ទូលឆ្លើយ​ទៅ​នាងថា៖ ​«ម៉ាថាអើយ! ​ម៉ាថា​អ្នក​ព្រួយខ្វល់ខ្វាយពី​កិច្ចការ​ច្រើន​ម្ល៉េះ 42គឺមាន​កិច្ចការ​មួយ​ដែល​ចាំបាច់ម៉ារាវិញជ្រើសរើស​ចំណែក​ដ៏​ល្អនោះហើយមិន​គួរ​ដកយក​ពី​នាងឡើយ»។
Copyright information for KhmKCB